គ.ជ.ប មិនអនុញ្ញាតឲ្យបក្សនយោបាយចែកអំណោយ និងទិញសន្លឹកឆ្នោតនៅថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតឡើយ, អនុញ្ញាតឲ្យហែក្បួនឃោសនាតែ២ដងប៉ុណ្ណោះ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យគណបក្សនយោបាយ ចែកអំណោយទិញទឹកចិត្ត និងប្រើប្រាស់ធនធានទិញសន្លឹកឆ្នោត ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ នៅអំឡុងពេលឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនោះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើសកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោត តែ២ដងប៉ុណ្ណោះ នាអំឡុងពេល១៤ថ្ងៃ។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការ គ.ជ.ប។ លោក ទេព នីថា ថ្លែងយ៉ាងដូច្នេះថា «នៅក្នុងរយៈពេលឃោសនាបោះឆ្នោត មិនអនុញ្ញាតឲ្យមានការចែកអំណោយ ឬការទិញសន្លឹកឆ្នោត ឬការផ្ដល់រង្វាន់ អ្វីផ្សេងទៀត ដែលយើងមើលទៅជាការទិញសន្លឹកឆ្នោតឡើយ, ក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងការបោះឆ្នោត បើសិនមានករណីនេះ គ.ជ.ប នឹងដោះស្រាយតាមបណ្ដឹង តែបើគ្មានបណ្ដឹងនោះទេ យើងនឹងចាត់វិធានការហាមឃាត់ ចៀសវាងការទិញសន្លឹកឆ្នោត»។ ដោយឡែក សម្រាប់សកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោតវិញ គ.ជ.ប … Continue reading គ.ជ.ប មិនអនុញ្ញាតឲ្យបក្សនយោបាយចែកអំណោយ និងទិញសន្លឹកឆ្នោតនៅថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតឡើយ, អនុញ្ញាតឲ្យហែក្បួនឃោសនាតែ២ដងប៉ុណ្ណោះ